ទទួលទានចេក១ផ្លែ ក្នុង១ថ្ងៃ អាចបង្ការជំងឺច្រើនយ៉ាង
ការស្រាវជ្រាវអំពីចេករបស់ពួកអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ដោយគ្រាន់តែទទួលទានចេក ២ផ្លែគឺបានផ្គត់ផ្គង់គ្រប់ថាមពលសម្រាប់ការហ្វឹកហាត់តានតឹង ៩០នាទី ។
ចេកផ្ទុកស្ករ៣ ធម្មជាតិ៣ប្រភេទ ៖ ស្ករកញ្ចក់ , ស្ករ fructose និងស្ករ glucose ។ ចេកត្រូវបានចាត់ទុកជាផ្លែឈើលេខ១សម្រាប់កីឡាករល្បីពិភពលោក ។ ប៉ុន្តែបំពេញថែមថាមពលពុំមែនជាប្រសិទ្ធភាពតែ១គត់ដែលចេកនាំមកឲ្យ ។ ផ្លែឈើនេះនៅជួយឲ្យរូបរាងសមល្មម និងទប់ស្កាត់ជំងឺមួយចំនួន ឬស្ថានភាពធ្ងន់ធ្ងរ ។

-ទ្រុឌទ្រោមស្មារតី
ការស្រាវជ្រាវមួយថ្មីៗនេះទៅលើអ្នកជំងឺទ្រុឌទ្រោមស្មារតីបង្ហាញថា អ្នកជំងឺជាច្រើនមានអារម្មណ៍ល្អជាងក្រោយពេលទទួលទានចេក ។ នោះគឺដោយសារចេកផ្ទុកសារជាតិ tryptophan, អាស៊ីតអាមីនមួយ មាននៅក្នុងសរីរាង្គ ផលិតសារជាតិបង្កឲ្យគេង Serotonin និង melatonin ជួយអ្នកសម្រួលអារម្មណ៍ និងធ្វើឲ្យមានអារម្មណ៍សុភមង្គលជាង ។
-ជំងឺសោកសៅ
កុំប្រើថ្នាំ តែចូរទទួលទានចេក១ផ្លែ ព្រោះវីតាមីន B6 មានក្នុងចេកសម្រួលបរិមាណស្ករ glucose
ក្នុងឈាមធ្វើឲ្យឥទ្ធិពលដល់សភាពផ្លូវចិត្តរបស់អ្នក ។
-ខ្វះឈាម
ផ្ទុកជាតិដែកច្រើន ហេតុនេះចេកនៅរំញោចការផលិតឈាម ។
-គាំងបេះដូង
ចេកសម្បូរប៉ូតាស្យូម និងផ្ទុកអំបិលរ៉ែតិច ជួយបង្ការជំងឺគាំងបេះដូង ។
-ការព្យាបាលទល់លាមក
ចេកមានជាតិសរសៃច្រើន ដូច្នេះនឹងជួយអ្នករំលាយអាហារបានល្អ ។
-ស្រវឹងស្រា
-មូសខាំ
មុនពេលប្រើក្រែមប្រឆាំងសត្វល្អិតខាំ ចូរអ្នកសាកលាបផ្នែកខាងក្នុងរបស់សំបកចេកទៅលើកន្លែងស្បែកត្រូវខាំ ។ សំបកចេកអាចបន្ថយការហើមដរ និងឈឺផ្សា ។
-សរសៃប្រសាទ
ចេកផ្ទុកវីតាមីន B6 ច្រើន ជួយប្រព័ន្ធសរសៃប្រសាទបន្ថយតានតឹង ។
-ដំបៅក្រពះ
ចេកត្រូវបានប្រើដូចជាអាហារមួយប្រភេទប្រឆាំងភាពមិនប្រក្រតីនៃការរំលាយអាហារ ។ វាសម្រួលបរិមាណអាស៊ីតលើសក្នុងក្រពះ និងបន្ថយស្ថានភាពឈឺក្រពះ ៕
ចេកត្រូវបានចាត់ទុកជាអាហារ១ក្នុងចំណោមអាហារសម្បូរតម្លៃបំផុត