របៀបធ្វើមេជីផ្សំពីផ្លែឈើ
ធាតុផ្សំ៖
១.ផ្លែឈើពណ៌លឿង ទំផ្អែមដូចជា (ចេក ល្ហុង ខ្នោរ .....) ៥គីឡូក្រាម។
២. ស្ករត្នោត៥គីឡូក្រាម។
៣. បាយដំណើប២.៥គីឡូក្រាម។
៤. ធុងជ័រចំណុះ២០លីត្រ។
១.ផ្លែឈើពណ៌លឿង ទំផ្អែមដូចជា (ចេក ល្ហុង ខ្នោរ .....) ៥គីឡូក្រាម។
២. ស្ករត្នោត៥គីឡូក្រាម។
៣. បាយដំណើប២.៥គីឡូក្រាម។
៤. ធុងជ័រចំណុះ២០លីត្រ។
វិធីធ្វើ៖
យកផ្លែឈើចិញ្ចាំចូលគ្នាទាំងសំបក (ចេក ល្ហុង ខ្នោរ .....)។ដាំបាយដំណើបអោយឆ្អិនល្អ និង
ទុកអោយត្រជាក់។ យកបាយដំណើប ផ្លែឈើ និង ស្ករទៅតាម ចំនួន ដែល កំណត់ ខាងលើច្របល់ចូលគ្នាអោយសព្វល្អ
ប្រើស្បៃមុងបោកនឹងទឹកអោយស្អាត និង ហាល អោយស្ងួតខ្ចប់ល្បាយផ្លែឈើដែលបានលាយរួច
បន្ទាប់មកផ្អាប់វាទុក ក្នុងធុងជ័រ ដែល
បានត្រៀមទុក។
· សំគាល់៖ ផ្លែឈើមិនត្រូវលាងទឹក រឺ ប្រលាក់ដីឡើយ។
ជីមិនត្រូវអោយប៉ះ
ជាមួយ លោហះធាតុ រឺ មានទឹកលាយជាមួយឡើយ។ វត្ថុធាតុដើម និង សម្ភារះដែលយក មកប្រើការត្រូវជារបស់ស្អាត។ ជីត្រូវទុកនូវកន្លែងត្រជាក់មិនរង្កើរ និង
មានពន្លឺ ចូល តិចតួវ។